1 John 2

1កូនតូចៗ​របស់​ខ្ញុំអើយ​ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នាដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ដបាបផ្ទុយទៅវិញបើអ្នកណាម្នាក់ប្រព្រឹត្ដបាប​នោះ​យើង​មានអ្នកជំនួយម្នាក់នៅចំពោះ​ព្រះ​វរ​បិតា​គឺ​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះ​ដ៏សុចរិត 2ព្រះអង្គជាយញ្ញបូជាប្រោសលោះសម្រាប់បាប​របស់​យើងហើយមិន​មែន​សម្រាប់តែ​បាប​របស់​យើងប៉ុណ្ណោះទេគឺសម្រាប់​​បាប​របស់​ពិភពលោកទាំងមូលដែរ 3យើងដឹងថា​យើង​បាន​ស្គាល់ព្រះអង្គដោយសារ​សេចក្ដី​នេះ​គឺ​បើ​យើង​កាន់តាមបញ្ញត្ដិ​របស់​ព្រះអង្គ 4អ្នកណានិយាយថា​ខ្ញុំ​បាន​ស្គាល់ព្រះអង្គហើយប៉ុន្ដែ​មិន​កាន់តាមបញ្ញត្ដិ​របស់​ព្រះអង្គ​អ្នកនោះ​ជា​អ្នក​កុហកហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ 5ផ្ទុយទៅវិញអ្នកណាកាន់តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​នោះ​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់ពិតជា​បាន​គ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ​យើង​ដឹងថា​យើង​នៅក្នុងព្រះអង្គដោយសារ​សេចក្ដី​នេះ 6គឺអ្នកណា​ដែល​និយាយថា​ខ្លួន​នៅក្នុងព្រះអង្គអ្នកនោះ​ត្រូវ​រស់នៅដូច​ព្រះអង្គ​រស់នៅដែរ 7បងប្អូនជា​ទីស្រលាញ់អើយ​ខ្ញុំ​មិន​បាន​សរសេរបញ្ញត្ដិថ្មី​មក​អ្នករាល់គ្នាទេប៉ុន្ដែ​ជា​បញ្ញត្ដិចាស់ដែល​អ្នករាល់គ្នា​មានតាំងពីដើមដំបូងមក។ ​បញ្ញត្ដិចាស់នោះជា​ព្រះ​បន្ទូលដែល​អ្នករាល់គ្នា​បាន​​រួចហើយ។ 8យ៉ាងណាមិញខ្ញុំ​សរសេរបញ្ញត្ដិថ្មីមួយ​មក​អ្នករាល់គ្នាដែលពិតនៅក្នុងព្រះអង្គនិងនៅក្នុងអ្នករាល់គ្នាដែរព្រោះសេចក្ដីងងឹត​កំពុង​រលាយ​បាត់​ទៅរីឯពន្លឺដ៏ពិត​កំពុង​បញ្ចេញពន្លឺស្រាប់ហើយ 9អ្នកណាដែល​និយាយថា​ខ្លួន​នៅក្នុងពន្លឺប៉ុន្ដែស្អប់បងប្អូន​របស់​ខ្លួន​អ្នកនោះ​នៅក្នុងសេចក្ដីងងឹតរហូតដល់​ពេល​ឥឡូវនេះ 10រីឯអ្នកណា​ដែល​ស្រលាញ់បងប្អូន​របស់​ខ្លួន​អ្នកនោះ​នៅក្នុងពន្លឺហើយនៅក្នុងអ្នកនោះគ្មានសេចក្តី​ដែលនាំឲ្យ​ជំពប់ដួលឡើយ 11ប៉ុន្ដែអ្នកណា​ដែល​ស្អប់បងប្អូនខ្លួន​អ្នកនោះ​នៅក្នុងសេចក្ដីងងឹតក៏ដើរក្នុងសេចក្ដីងងឹតទាំងមិនដឹង​ថា​ខ្លួន​កំពុង​ទៅណា​ផង​ព្រោះសេចក្ដីងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេខ្វាក់​ទៅ​ហើយ 12កូនតូចៗ​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​បាន​ទទួល​ការលើកលែងទោសបាបហើយដោយសារ​ព្រះ​នាម​របស់​ព្រះអង្គ 13ឪពុករាល់គ្នា​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំងពីដើមដំបូងមក។ ​កំលោះ​រាល់គ្នា​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះអារក្សសាតាំងហើយ 14ក្មេងរាល់គ្នា​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​វរ​បិតាហើយ។ ​ឪពុក​រាល់គ្នា​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំងពីដើមដំបូងមក។ ​កំលោះ​រាល់គ្នា​អើយ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នាពីព្រោះ​អ្នករាល់គ្នា​មានកម្លាំងហើយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា​អ្នករាល់គ្នា​បាន​ឈ្នះអារក្សសាតាំងហើយ‍ 15កុំស្រលាញ់​លោកិយអ្វីៗនៅក្នុងលោកិយនេះបើអ្នកណាស្រលាញ់លោកិយ​អ្នកនោះ​គ្មាន​សេចក្ដី​ស្រលាញ់​របស់​ព្រះ​វរ​បិតានៅក្នុងខ្លួនឡើយ 16ដ្បិតអ្វីៗ​ទាំងអស់នៅក្នុងលោកិយ​ដូចជា​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​សេចក្តី​ប៉ងប្រាថ្នា​របស់​ភ្នែកនិងអំនួត​នៅក្នុង​ជិវិត​នោះ​មិន​មែន​មកពី​ព្រះ​វរ​បិតាទេគឺមកពីលោកិយវិញ 17ហើយលោកិយនិង​សេចក្ដី​ប៉ងប្រាថ្នា​របស់​លោកិយនេះ​កំពុង​រលាយបាត់ទៅប៉ុន្ដែអ្នកណា​ដែល​ធ្វើតាមបំណង​របស់​ព្រះជាម្ចាស់​នឹង​ស្ថិតនៅអស់កល្បជានិច្ច 18ក្មេងរាល់គ្នា​អើយ​ឥឡូវនេះ​ជាគ្រាចុងក្រោយហើយដូចដែល​អ្នករាល់គ្នា​បាន​​រួច​ហើយ​ថាអ្នកប្រឆាំងព្រះគ្រិស្ដ​នឹង​មកឥឡូវនេះ​មាន​ពួក​អ្នក​ប្រឆាំងព្រះគ្រិស្ដជា​ច្រើន​បាន​​មក​មែនដូច្នេះ​យើង​ដឹងថា​នេះ​ជា​គ្រា​ចុង​ក្រោយ​ហើយ។ 19ពួកគេបាន​ចេញពីក្នុងចំណោមយើងទៅប៉ុន្ដែមិន​មែន​ជាគ្នាយើងទេព្រោះបើជាគ្នាយើងមែន​ពួកគេ​នឹងនៅជាមួយយើងរហូតប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ដើម្បីបង្ហាញ​ឲ្យ​ឃើញថា​ពួកគេ​ទាំងអស់គ្នាមិន​មែន​ជាគ្នាយើងទេ 20រីឯអ្នករាល់គ្នាវិញ​បាន​ទទួល​​ការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធហើយ​អ្នករាល់គ្នា​ក៏ស្គាល់ហើយ 21ខ្ញុំសរសេរ​មក​អ្នករាល់គ្នាមិនមែនដោយព្រោះ​អ្នករាល់គ្នា​មិនស្គាល់សេចក្ដីពិតទេគឺដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់រួចហើយហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​ចេញ​មក​ពីសេចក្ដីពិត​ឡើយ។ 22តើអ្នកណាជា​អ្នក​កុហក? ​គ្មាន​នរណា​ក្រៅពីអ្នក​ដែល​បដិសេធថា​ព្រះ​យេស៊ូមិន​មែន​ជា​ព្រះ​គ្រិស្ដ​នោះ​ទេ​ហើយ​អ្នក​ដែល​បដិសេធ​ព្រះ​វរ​បិតានិង​ព្រះ​រាជ​បុត្រាអ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ 23អស់អ្នក​ដែល​បដិសេធ​ព្រះ​រាជ​បុត្រា​នោះ​គ្មាន​ព្រះ​វរ​បិតាទេ​រីឯ​អ្នកណា​ដែល​ទទួលស្គាល់​ព្រះ​រាជ​បុត្រា​នោះ​ក៏មាន​ព្រះ​វរ​បិតាដែរ 24ចំពោះអ្នករាល់គ្នា​វិញ​ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​តាំងពីដើមដំបូងមក​បាន​នៅ​ជាប់​នឹងអ្នករាល់គ្នាចុះបើសិនជា​សេចក្ដី​ដែល​អ្នករាល់គ្នា​តាំងពីដើមដំបូង​បាន​នៅជាប់នឹងអ្នករាល់គ្នា​មែន​នោះ​អ្នករាល់គ្នាក៏​នៅ​ជាប់​នឹង​ព្រះ​រាជ​បុត្រានិង​ព្រះ​វរ​បិតាដែរ 25នេះជា​សេចក្ដី​សន្យាដែលព្រះអង្គ​បាន​សន្យា​ជាមួយ​យើង​គឺ​ជា​ជីវិតអស់កល្បជានិច្ច 26ខ្ញុំបាន​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នាអំពី​ពួក​អ្នក​ដែល​បោកបញ្ឆោតអ្នករាល់គ្នា 27រីឯអ្នករាល់គ្នា​វិញ​ប្រេងតាំងដែល​អ្នករាល់គ្នា​បាន​ទទួលពីព្រះអង្គ​មក​ស្ថិត​នៅ​ជាប់នឹងអ្នករាល់គ្នាដូច្នេះ​អ្នករាល់គ្នា​មិនចាំបាច់​ឲ្យ​អ្នកណាបង្រៀនអ្នករាល់គ្នា​ទៀត​​ទេដ្បិតប្រេងតាំង​របស់​ព្រះអង្គ​បង្រៀនអ្នករាល់គ្នាអំពីគ្រប់​ការ​ទាំងអស់ហើយជាសេចក្ដីពិតមិន​មែន​ជា​សេចក្ដី​ភូតភរទេ​ដូច្នេះ​ចូរ​នៅជាប់នឹងព្រះអង្គដូចដែល​ព្រះអង្គ​បាន​បង្រៀនអ្នករាល់គ្នា​ចុះ។ 28ឥឡូវនេះកូន​តូចៗ​អើយ​ចូរ​នៅ​ជាប់​នឹងព្រះអង្គចុះដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញខ្លួនព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុង​កាល​ដែល​ព្រះអង្គយាងត្រលប់មកវិញ 29បើអ្នករាល់គ្នា​ដឹងថាព្រះអង្គសុចរិត​នោះ​អ្នករាល់គ្នា​ក៏ដឹងដែរថាអស់អ្នក​ដែល​ប្រព្រឹត្ដតាម​សេចក្ដី​សុចរិត​អ្នក​ទាំងនោះ​កើតពីព្រះអង្គ
Copyright information for KhmKCB